ពីមុនរអ៊ូអាខោន Threads បង្កើតហើយលុបមិនបាន លុបទាំង IG ពេលនេះអាចលុបជាផ្លូវការហើយ

ក្រុមហ៊ុន Meta របស់ Facebook បានបញ្ចេញ Platform ថ្មីមានឈ្មោះថា Threads នៅដើមខែកក្កដា ឆ្នាំ២០២៣ ធ្វើឱ្យមានការចាប់អារម្មណ៍ និងមានអ្នកចុះឈ្មោះប្រើប្រាស់ប្រមាណ ១០០លាននាក់ ក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃ ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់បានដឹងយ៉ាងឆាប់រហ័សថា នេះគឺជាផ្លូវតែមួយ គឺនៅពេលអ្នកបង្កើតគណនី Threads ដោយប្រើគណនី Instagram នោះ មធ្យោបាយតែមួយគត់ដើម្បីលុបគណនី Threads គឺត្រូវលុបគណនី Instagram ផងដែរ។ ប្រធានរបស់ Instagram លោក Adam Mosseri បានប្រកាសថា ការដាក់កំហិតនេះត្រូវបានលុបចោលហើយ។ អ្នកប្រើអាច ចាកចេញពី ឬលុបគណនី Threads បាន ដោយគ្រាន់តែទៅកាន់ Setting > Account > Delete or Deactivate Profile។ នោះអ្នកនឹងមានជម្រើសពីរ គឺផ្អាកគណនីរបស់អ្នកជាបណ្ដោះអាសន្ន ឬលុបវាជារៀងរហូតតែម្ដង៕